ទសពិធរាជធម៌
ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ
ខ្មែរត្រូវតែប្រកាន់គោរព និង អនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិង ត្រឹមត្រូវជាទីបំផុត។
បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្រ្ត និងជួបប្រទះវិបត្តិ អន្តរាយ ក្តៅក្រហាយ
រំជើបរំជួលចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រូយ ព្រាត់ប្រាស់ក្រុម
គ្រួសារញាតិសន្តានជាមិនខាន។ឯព្រះមហាក្សត្រនិងអ្នកដឹកនាំគេចផុតយករួចខ្លួនបាន
ដែរ។ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌គឺច្បាប់ទាំង១០ ប្រការ
ដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន
ដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយគឺមានន័យថាទាននោះត្រូវមានភាព
បរិសុទ្ឋល្អប្រសើរគ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្មបើយើងពោលអោយចំទៅ
ព្រះមាហាក្សត្រឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជា
ពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ដើម្បីជំរុញអោយមានធនធានមានចំនេះវិជ្ជាអាច
រស់នៅក្នុងសភាពថ្លៃថ្នូរពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។
២ សីល
ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។សីលធម៌នេះគឺបញ្ចសីលាឬសីល៥និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្តក្នុងបញ្ច
សីលាគេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់
មានសាហាយស្មន់មិនភូតភរកុហសបោកប្រាស់និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយ
លង់លក់ទៅដោយគ្រឿងស្រវឹង។ចំណែកក្នុងព្រហ្មវិហារធម៌វិញមានធម៌ទាំងអស់៤ គឺ
មេត្តាជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទករុណដែលជា
ការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោសមុទិតាដែលជាការត្រេកអរសាទរនៅពេល
ដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្តនិងឧបេក្ខាដែលជាការរាប់រក
អស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។
៣ បរិច្ចាគ
ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។
គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំ
យកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភ
មង្គលវិធីនេះគឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់
ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណះ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូបមិនមែនជា
អំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពប្រណិប័តធ្វើតាមដែរ។
៤ អាជ្ចវ:
ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់
ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់
ទៅនឹងកាយវាចារចិត្តរបស់អ្នកដឹកនាំ។បើនិយាយអោយចំទៅគឺគេមិនត្រូវក្បត់ប្រជា
ជននិងប្រទេសជាតិឯងមិនប្រើអំនាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍
ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និង បរទេស។

៥ មន្ទវ:
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំឬកពារ អាកប្បកិរិយា ពាក្យសម្តី ចិត្តគំនិត
អោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ដោយមិនបញ្ចេញអាការះ
ឬកពារច្រងេងច្រងាងច្រឡោងខាមច្រឡើសបើសហារស្រែកឡើងរកតែកាប់ចាក់ប្រើ
កំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំ
ណាងប្រជាជាតិមួយទាំងមូល។បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្ត
មិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយស
ត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង។
៦ តប:
ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុស
ខាត់អប់រំចិត្តអារម្មណ៍មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ
ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយះពីភាពជាប់ជំពាក់
ជំពីនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេលយកឪកាសសំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា
ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។
អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន
ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អ
ទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។

៧ អក្កោធន:
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបបាក់អ្នកដទៃ
អោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ការបង្ក
បង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាល
ធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់
និងជាសង្រ្គាមបង្ហូរឈាម។អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹង
គំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ការកសាងប្រទេសជាតិមិន
មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នា
មិនត្រង់នោះទេ។
៨ អវិហឹសា
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហិង្សាឬ្កំលាំងបាយកំលាំងអាវុធមកធើ្វជា
ត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។បើយើង
គ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេគេក៏មិនបៀតបៀនមកលើយើងដែរ។
គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាង
ប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះ
មហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោប
យកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាង
ដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់
នៅដោយសុខសន្តិភាពក្សេមក្សាន្ត។

៩ ខន្តី
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ហើយមិនលោតទៅតាម
កំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ការស្ទុះហក់លោតទាំងកម្រោល
ទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជូលត្រេក
ត្រអាលអាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបាន
ដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោង
ផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ការប្រកាន់ចិត្តនឹងនមិន
ឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលរេលាឪកាសល្អ
ដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ការប្រកាន់ខន្តីអត់ធ្មត់សង្កត់ចិត្តនិង
ព្យាយមជាគុណសម្បត្តិមួយយ៉ាងធំសំខាន់ណាស់របស់អ្នកដឹកនាំឬអ្នកនយោបាយ
ក្នុងការគិតគូរដោះស្រាយគ្រប់គ្រងបំរើប្រទេសជាតិ។
១០ អវិរោធន:
ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។គេត្រូវតែដាក់ច្បាប់ជាធំ
អោយខ្ពស់បំផុតលើបុគ្គល។គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះ
របស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។គេត្រូវធ្វើដូចម្តេចអោយ
ច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភាព
របស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លី
លើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ។
ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោស
ដែរនៅចំពោះមុខច្បាប់។បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម
ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍
របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល
ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនាព្រាត់ប្រាសបែក
បាក់ក្រុមញាតិសន្តានជាមិនខានគឺបានសេចក្តីថានរណាដែលគ្មានច្បាប់គ្មាន
សីលធម៌គ្មានធម៌គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុង
សន្តិភាពបានឡើយ។នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយ
ដើរថយក្រោយចាញ់គេជាលំដាប់។ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំង
នោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។
រួមសេចក្តីមកទសពិធរាជធម៌ឬធម៌ឬច្បាប់ទាំង១០ប្រការសំរាប់គ្រប់គ្រងដឹកនាំ
កសាងប្រទេសជាតិនិងទំនុកបំរុងប្រជារាស្រ្តអោយស្គាល់តែសេចក្តីសុខសប្បាយ
ចំរើនរុងរឿងគ្មានអ្វីជាអាថ៌កំបាំងដែលខ្មែរមិនធ្លាប់ស្កាល់នោះឡើយ។ខ្មែរធ្លាប់លឺ
សូរពាក្យពេចន៍នេះជាញឹកញាប់ណាស់តែខ្មែរមិនដែលមានការចាប់អារម្មណ៍យក
ចិត្តទុកដាក់យកមកត្រិះរិះពិចារណា។ទស្សនះនយោបាយទសពិធរាជធម៌ជាទស្សនះ
មួយដែលដកស្រងយកចេញមកអំពីទ្រឹស្តីក្នុងព្រះពុទ្ឋសាសនាទាំងស្រុង។ទស្សនះ
នយោបាយទសពិធរាជធម៌អាចជាជំនួយយ៉ាងសំខាន់មួយក្នុងការពិនិត្យឆ្លុះមើល
និងធ្វើការសិក្សាប្រៀបធៀបរកយល់ក្នុងវិស័យនយោបាយ និង ប្រវត្តិសាស្រ្តខ្មែរ។

ហងថដដ
0 comments:
Post a Comment