Thursday, August 12, 2010

ពិធីសម្ភោធបន្ទប់កុំព្យូទ័រ



នៅថ្ងៃព្រហស្បតិ៍ទី១២ខែសីហានេះនៅវេលាម៉ោង ១២ :៤៥នាទីនៅសាលាបច្ចេកទេស
ដុន បូស្កូ បានប្រារព្ឋពិធីសម្ភោធកាត់ខ្សែបូក្រោមអធិបតីភាពលោក ឪពុក ចន វិស័រ
នូវ​
បន្ទប់កុំព្យូទ័រមួយដែលជាអំណោយរបស់ Mr. Hector Loontjens ជនជាតិហូឡង់ដែល ផ្តល់អោយសិស្សានុសិស្សបានសិក្សាជំនាញរចនាបច្ចេកទេសខាង មេកានិច ដែលគេ
ស្គាល់ថា (Auto-Cad) ។បន្ទប់កុំព្យូទ័រនេះមានកុំព្យូទ័រ ២៥គ្រឿងដែលសុទ្ឋសឹងថ្មីទាំងអស់ ដើម្បីជួយជាកំលាំងចិត្តដល់សិស្សទាំងអស់់អោយខិតខំប្រឹងប្រែងសិក្សា
រៀនសូត្រ។
ជំនួយឧបត្ថម្ភនេះពិតជាអំណោយដ៏ថ្លៃថ្លា សំរាប់យុវជន យុវនារី ដែលមានឪកាសច្រើន
ដើម្បីសិក្សាផ្នែកព័ត៌មានវិទ្យា មិនចាញ់និស្សិតដែលសិក្សានៅមហាវិទ្យាល័យឡើយ។
កូនសិស្សទាំងអស់ពិតជាសប្បាយរីករាយយ៉ាងក្រីលែង ព្រោះពីមុនមកពួកគេធ្លាប់តែ
បានលឺ ពីការសិក្សាផ្នែកព័ត៌មានវិទ្យា តែឥឡូវពួកគេបានសិក្សាមុខវិជ្ជានេះហើយ។
ពិធីសម្ភោធប្រព្រឹត្តទៅអស់រយះពេលមួយម៉ោងកន្លះដែលមានលោកគ្រូអ្នកគ្រូទាំងអស់
ចូលរួមយ៉ាងច្រើនកុះករ ហើយពួកគាត់ទាំងនោះក៏មានអារម្មណ៍សប្បាយរីករាយជួស
សិស្សទាំងអស់ផងដែរ ជាពិសេសលោកគ្រូដែលទទួលបន្ទុកបង្រៀនសិស្សតែម្តង។
Mr. Hector Loonjents and his wife Ellen ជាសប្បុរជនពិតបា្រកដមែនព្រោះពួកគាត់
តែងតែជួយឧបត្ថម្ភដល់សាលាបច្ចេកទេសដុន បូស្កូជានិច្ចរាល់កង្វះខាតជាច្រើន។
ពួកគាត់តែងតែគិតដល់យុវជន យុវនារី ខ្មែរដែលគ្មានឪពុកម្តាយ ក្រីក្រ គ្មានចំនេះដឹង
ជានិច្ច ព្រោះគាត់ក៏ចង់ជួយដូចជាលោក ឪពុក បូស្កូ ផងដែរ ដែលជាបិតា គ្រូ មិត្តយុវជន។

0 comments:

Post a Comment