Tuesday, November 9, 2010
Independent's day
ទិវាខួបអនុស្សាវរីយ៍ លើកទី ៥៧ នៃពិធីបុណ្យឯករាជ្យជាតិ ១៩៥៣-២០១០
ខេត្តព្រះសីហនុ: នៅព្រឹកថ្ងៃអង្គារទី៩ខែវិច្ឆិកានេះ មានការប្រារព្ឋទិវាខួបអនុស្សាវរីយ៍ លើកទី៥៧នៃពិធី បុណ្យឯករាជ្យជាតិ ដែលមានការចូលរួមយ៉ាងខ្ពស់ខ្ពស់ពីអធិបតីភាព ឯកឧត្តម ស្ប៉ោង សារ៉ាត់ ជាអភិបាលខេត្ត ព្រះសីហនុ លោកឯកឧត្តម សូ ជុងហ៊ួរ ជាប្រធានក្រុមប្រឹក្សា ខេត្ត លោកឯកឧត្តមអគ្គកុងស៊ុល វៀតណាម ប្រចាំការនៅខេត្តព្រះសីហនុ មន្ត្រីថា្នក់មុខថ្នាក់ការ លោកប្រធានមន្ទីរ លោកប្រធានកំពង់ផែ លោកគ្រូអ្នកគ្រូ អ្នកប្រឹក្សាឃុំសង្កាត់ កម្មករកំពង់ផែ ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅក្នុងអង្គពិធីនេះ។ អង្គពិធីបា្ររព្ឋធ្វើឡើងនៅវេលាម៉ោង ៨:០០ ដោយសំដែងការគោរព ចំពោះវិញ្ញាណក្ខ័ន្ឋនៃយុទ្ឋជនពលីកម្ពុជា តស៊ូដើម្បីទាមទារឯករាជ្យជាតិពីបារាំងតែត្រូវបាន ទទួលមរណះភាព។ បន្ទាប់មកលោកអភិបាលខេត្តបានលើកឡើងពីបញ្ហាដែលទាក់ទិនប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានជួប ប្រទះនូវសង្គ្រាមដែលមានសភាពយ៉ាងជូរចត់សំរាប់ប្រជាជនកម្ពុជា ហើយមិនតែប៉ុណ្ណោះលោកក៏មាន ការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលខិតខំ ពុះពាររាល់ឧបសគ្គដើម្បីជួយដល់ប្រទេសជាតិ
ផងដែរ ជាពិសេសក្រោមអធិបតីភាពយ៉ាង ខ្ពង់ខ្ពស់ពីសំណាក់ព្រះបវរាជបិតាជាតិ នរត្តម សីហនុ ដែលជាវីរះក្សត្រដ៏អង់អាចក្លាហាន ផ្តាច់ជ្ញាចិត្តតស៊ូយកឯករាជ្យជាតិពីបារាំងបាន។ លោកបានផ្តាំផ្ញើទៅដល់ ប្រជាជនខ្មែរគ្រប់រូប អោយមានចិត្តអង់អាចក្លាហានដើម្បីបង្ហាញថាខ្មែរជាប្រទេសដែលមាន សុខសន្តិភាព
និង ឯករាជ្យជាតិយ៉ាងបរិបូរណ៍ផងដែរ។ហើយជាចុងក្រោយជាកិច្ចបិទនៃអង្គពិធីគណះអធិបតី បានចូលរួម បង្ហោះប៉េងប៉ោង ដែលមានចងភ្ជាប់ជាមួយបណ្តាពាក្យស្លោក ដោយសេចក្តីសាទរយ៉ាងក្រៃលែង។
0 comments:
Post a Comment