ព្រះរាជវង្ស និង ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយ
សារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅ ប្រាសាទបន្ទាយឆ្មារ
ក្នុងខេត្តបាត់ដំបង សិលាចារឹកនៅប្រាសាទបាយ័ន នៅបា្រសាទតាព្រហ្មនិងជាពិសេស
ដោយសារសិលាចារិកនៅប្រាសាភិមានអាកាសដែលចងក្រងនិពន្ឋតាក់តែងឡើងជា
កំណាព្យកាព្យឃ្លោងដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី។
ព្រះរាជវង្ស
បើតាមការសិក្សាស្រាវជា្រវរបស់លោក
(George COEDES)ព្រះបាទជ័យវរ្ម័នទី៧
ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុង
គ.ស១១២៥។ព្រះមាតាព្រះអង្គ ព្រះនាម
ជ័យរាជចូឌាមណី។ព្រះបិតាព្រះអង្គ
ព្រះនាមធរណិន្រ្ទវរ្ម័នទី២ ដែលសោយ
រាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី២។
ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦ និង ត្រូវជាក្មួយព្រះបាទសុរិយាវរ្ម័នទី២។
ដូច្នេះយើងឃើញថា តាមរយះម្តាយ ព្រះអង្គជាប់ចុះមកពីព្រះរាជរង្ស ព្រះមហាក្សត្រខ្មែរ
ជំនាន់មុន មហានគរ(ឬ មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។ហើយតាមខ្សែ
ប្រឡាយព្រះរាជរង្សឪពុកព្រះអង្គចុះមកពី ព្រះសន្ទតិវង្សមហិធរបុរះ។
យុវភាព
តាមរយះសិលាចារឹកដដែលយើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២នៅ
សោយរាជ្យជា ព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧ បានទទួលតំណែងជាមេទ័ពធំ
កំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គ
ព្រះជន្មបាន២៥វស្សា។
បើតាមសិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះព្រះអង្គមានព្រះមហេសីរួច
សេ្រចទៅហើយព្រះនាមរបស់ព្រះនាងគឺជ័យរាជាទេវី។ជាមួយនឹងព្រះនាងប្រហែលជា
ក្នុងគ.ស១១៤៥ព្រះអង្គបានមានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមស្រីឥន្រ្ទកុមារ។
ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវបែកព្រាត់បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួលណែន
ចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃ
ដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ
សរសេរចារវេញចងជាភួងកំណាព្យ លើផ្ទាំងសិលា ប្រាសាទភិមានអាកាស។ព្រះនាង
ឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា:ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យ
រាជាទេវីប្រៀបបានទៅព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។ព្រះរាមគឹ
ព្រះបាទជ័យវរ្ម័នទី៧ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។នៅពេលដែលព្រះស្វាមី
យាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជ័យរាជាទេវីបានចូលកាន់សីលកាន់ត្រណមគោរព
តាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។ព្រះនាងតែងខិតខំសិក្សា
ស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខ និងជ័យជំនះ
ឈ្នះលើសត្រូវ។ព្រះនាងមានរូបរាងកាយស្គាំងស្គម ហើយមិនយកចិត្តទុកដាក់និងសក់
ព្រះនាងឡើយ។កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗ ព្រះនាងតែងតែឈឺចុក
ចាប់ពើតក្នុងទ្រូង។តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅ
វិញ។ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច។
ជីវិតតស៊ូ ព្យាយាម រងចាំ
នៅគស១១៦០ ព្រះបាទជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ឋជាមួយកងទ័ពនគរចម្ប៉ា
នៅមុខទីក្រុងវិជ័យ។គា្រនោះ ព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទិវង្គត
ហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។
នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។ព្រះ
អង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រ
ថ្មីដោយគ្មានវេចវេរ។នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានមានមន្រ្តី
ក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញដើម្បីជួយ
ការពារជ្រោមជ្រែងព្រះរាជា។តែព្រះអង្គមកដល់យឺតពេលហើយសោកនាដកម្មបាន
កន្លសហួសផុតរួចស្រេចបាត់ទៅហើយ។ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាតហើយ
ព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្រ្ទកុមារក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នាដែរ។
ក្នុងគ.ស១១៦៥បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ ស្តេចថ្មីព្រះបាទត្រឹភុវ័នអាទិត្យ
បានរៀបចំធ្វើពិធីព្រះរាជាភិសេក ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។
កាលនោះព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមមកត
តាំងរាំងជល់នឹងសេ្តចជ្រែករាជ្យដើម្បីដណ្តើមយករាជបល្ល័ង្កមកវិញទេ។ព្រះអង្គនៅនឹង
ស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍អោយផ្លាស់ប្តូរហក់លោតទៅតាមមនោ
សញ្ចេតនាភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គ
បានសម្ងំរស់នៅ ប្រាសាទព្រះខ័ន ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវ
ជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំឪកាសល្អ ដើម្បីដាក់ខ្លួនចូលបំរើជាតិ។
លទ្ឋផលនៃការតស៊ូ
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយះពេល១៧ឆ្នាំគ ស១១៦០ដល់១១៧៧ទើប
ឪកាសល្អបានមកដល់។ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រហារលុកលុយប្រទេសកម្ពុជានិង
ការអស់ព្រះជន្មរបស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជម្រុញអោយព្រះអង្គចេញ
មុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគម
ចម្ប៉ាអស់រយះពេល៤ឆ្នាំទើបបានទទួលលទ្ឋផលល្អ។នៅគស១១៨១ដែលព្រះអង្គបាន
រំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្ពុជា
ហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល។កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យ
វរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០វស្សា។ចំណែកខាងព្រះអគ្គមហេសីជ័យរាជា
ទេវីវិញដើម្បីជាការអបអរអរគុណដល់គុណបុណ្យបារមីព្រះរតនត្រៃដែលបានជួយ
ព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់
បែបយ៉ាងដល់វត្តអារាម និង ប្រជានុរាស្រ្ត។
ក្រោយដែលព្រះអគ្គមហេសីជ័យរាជាទេវីចូលទិវង្គត ព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះ
បាទជ័យវរ្ម័នទី៧ បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ព្រះនាងជាស្រ្តីម្នាក់ដែល
មានវិជ្ជាខ្ពង់ខ្ពស់មានបា្រជ្ញាភ្លឺថ្លាមោះមុត ឈ្លាវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមាន
ធម៌មេត្តាន្តោសហើយគោរពបូជាព្រះពុទ្ឋសាសនា។ព្រះនាងជ័យរាជាទេវីនិងព្រះនាង
ឥន្រ្ទទេវីដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧សុទ្ឋតែធ្លាប់ជួយផ្តល់យោបល់តូច
ធំដល់ព្រះស្វាមី តាមព្រះពុទ្ឋឪវាទ។
ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ឋ
សាសនាផ្នែកមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ឋតែមានជំនឿនិងធ្វើសក្ការះ
បូជាថ្វាយចំពោះព្រះពុទ្ឋសាសនា។បុត្រព្រះអង្គ ព្រះនាមគមលិន្ត បានបួសជាសង្ឃ
ហើយទៅបន្តការសិក្សានៅកោះសេរីលង្កា។បុត្រមួយទៀត ព្រះអង្គវីរកុមារដែលបាន
និពន្ឋចារ អត្តបទមួយយ៉ាងល្អវែកញែកអធិប្បបាយពីព្រះពុទ្ឋនៅលើផ្ទាំងថ្ម នៅ
ប្រាសាទព្រះខ័ន។
កិត្យានុភាព
ព្រះបាទជ័យវរ្ម័នទី៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែល
គេអាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។តែព្រះអង្គបានយកជោគជ័យនេះឥទ្ឋិពល
អំណាច ការចេះដឹង ការពិសោធន៍ និង ប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាង
ប្រទេសជាតិ ផ្តល់នូវសេចក្តីសុខកេ្សមក្សាន្ត សន្តិភាពចំរើនលូតលាស់ ដល់ប្រជានុរាស្រ្ត
ដោយគ្មានរើសអើងវណ្ណះ។
ការកសាងរបស់ព្រះអង្គ នគរចម្ប៉ាបានក្លាយទៅជាខេត្តខណ្ឌខ្មែរ ទឹកដីខ្មែរ ក៏បានលាត
សន្ឋឹងធំវែងឆ្ងាយ ជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីភាគអាគ្នេយ៍។ចក្រភព
ខែ្មរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានកម្ពុជា ចម្ប៉ា បច្ចុប្បន្នលាវ សៀម និង ទឹកដីមួយ
ភាគធំនៃប្រទេសភូមា និង ម៉ាឡេស៊ី។
ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គបានចូលទិវង្គត នៅក្នុងគស ១២០១។
0 comments:
Post a Comment