Monday, June 21, 2010

អំនាចតុលាការ

​ក ច្បាប់​ គ៊ឺជា បទបញ្ញត្តិកំនត់ដោយរដ្ឋ ដែលមានភាពទៀងទាត់ត្រឹមត្រូវសំរាប់អោយ
ពលរដ្ឋក្នុងសង្គមនីមួយៗត្រូវតែគោរពតាម។ច្បាប់នៃសង្គមនីមួយៗអាចមានភាពផ្សេង
គ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ។តាមនិយមន័យផ្សេងៗទៀតអំពីច្បាប់ដែល
មានលោកមួយចំនួនមានកេរ្តិ៍ឈ្មោះល្បីល្បាញបានលើកឡើងមានដូចជា
តាមសូកា្រត ច្បាប់គឺអ្វីដែលមនុស្សពឹងផ្អែកជំនួសឆន្ទះ អាទិភាពដើម្បីរកយុត្តិធម៌។
តាមឡិបនិច ច្បាប់គឺជាសីលអំនាច។
លោកកង់ ច្បាប់ជានិយាមកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្សសំរាប់ការពារសិទ្ឋិនឹង
សេរីភាពដែលធម្មជាតិបានសំអិតសំអាងឡើងដើម្បីជីវិតរស់នៅតែសត្វលោកទូទៅ។
ន័យទូទៅ ច្បាប់ គឺអ្វីដែលគេហាមប្រាម និងការពារ។
ខ សិទិ្ឋ គឺអំនាចពិសេសរបស់មនុស្សដែលធម្មជាតិផ្តល់អោយតាំងពីកំណើតសំរាប់
អោយមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃនិងអាចអោយមនុស្សធ្វើនេះ
ឬ ធ្វើនោះ ក្នុងករណីស្របច្បាប់។
សិទ្ឋិគឺជាកេតនភ័ណ្ឌដ៏ពិសិដ្ឋដែលធម្មជាតិផ្តល់អោយមនុស្សមានលក្ខណះខ្ពស់ដាច់
ពីសត្វ។បើគ្មានសិទ្ឋិទេ មនុស្សមិនខុសពីសត្វឡើយហើយមិនអាចរស់បានផងក៏មាន។
គ ច្បាប់និងសិទ្ឋិមានលក្ខណះខុសគ្នា
ច្បាប់កើតឡើងដោយមនុស្សជាអ្នកបង្កើត។ច្បាប់បង្ខំមនុស្សត្រូវតែគោរពតាម។ច្បាប់
ការពារសិទ្ឋិសេរីភាពរបស់មនុស្សអោយដើរស្របគ្នាកុំអោយបំពានលើគ្នា។អ្នកដែល
ប្រព្រឹត្ត ល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកំរិតស្រាលធ្ងន់។រីឯសិទ្ឋិមានស្រាប់តាំងពី
ធម្មជាតិ មនុស្សគ្រប់រូបសុទ្ឋតែមានសិទិ្ឋទាំងអស់។សិទ្ឋិមានតំលៃស្មើៗគ្នា គ្មាននរណា
មានសិទ្ឋិច្រើនជាងនរណាទេ ហើយក៏គ្មាននរណាមានសិទិ្ឋសំបូរហូរហៀរចែកអោយ
ទៅនរណាដែរ។មនុស្សទាំងអស់មិនអាចប្រើសិទ្ឋិរបស់ខ្លួនហួសពីក្របខណ្ឌសីលធម៌
និងច្បាប់សង្គមបានឡើយ។
សិទ្ឋិរបស់ជនគ្រប់រូបត្រូវតែដើរតាមគន្លងមួយស្របគ្នាដែលមានច្បាប់ជាអ្នកកំនត់។បើ
ហួសក្របខណ្ឌសីលធម៌នៃច្បាប់កំនត់និងត្រូវប៉ះពាល់ដល់សិទ្ឋិបឬផលប្រយោជន៍អ្នក
ដទៃដែលគេហៅថា រំលោភសិទ្ឋិ
នៅប្រទេសកម្ពុជាមានសាលាជំរះក្តីលំដាប់ថ្នាក់ ជាន់ទាប និងជាន់ខ្ពស់ ដូចជា
សាលាជំរះក្តីជាន់ទាប តុលាការខេត្តក្រុង ឬសាលាដំបូង និងតុលាការយោធា
សលាជំរះក្តីជាន់ខ្ពស់ សាលាឧទ្ឋរណ៍និងតុលាការកំពូលនៅទីក្រុងភ្នំពេញ ។
យើងគ្រប់គ្នាគួរតែដឹងថា មនុស្សម្នាក់ៗតែងតែមានការទទួលខុសត្រូវពីរយ៉ាងក្នុងជីវិតគឺ
១ទំនួលខុសត្រូវផ្នែកសីលវិជ្ជា ដែលជាការទទួលខុសត្រូវចំពោះសីលញាណ ឬ
វិចារណញាណរបស់ខ្លួនផ្ទាល់។ឧ.វិប្បដិសារីនៅពេលខ្លួនប្រព្រឹត្តខុសលើអ្វីមួយ។
អ្នកដទៃមិនបានឃើញមិនបានដឹងតែវិចារណញាណយើងជាអ្នកដឹងលឺឬស្តីបន្ទោសខ្លួន
​ឯងដោយខ្លួនឯង។
២ទំនួលខុសត្រូវផ្នែកសង្គមជាការទទួលខុសត្រូវចំពោះមុខច្បាប់សង្គមនៅពេល
ដែលយើងប្រព្រឹត្តល្មើសច្បាប់គឺត្រូវទទួលវិបាកវិនិច្ឆ័យពីតុលាការឬពីអាជ្ញាធរមាន
សមត្ថកិច្ច។ហើយត្រូវបានចែកចេញជាពីរយ៉ាងផងដែរគឺ
១កំហុសរដ្ឋប្បវេណីតំរូវអោយមានការចេញសងនូវការខូចខាតតែមិនចំពោះថាអ្នក
ណាប្រព្រឹត្តត្រូវតែអ្នកនោះជាអ្នកសងឡើយ។អ្នកដទៃឬអ្នកអាណាព្យាបាលអាចចេញ
សងជំនួសអ្នកប្រព្រឹត្តក្នុងរូបភាពជួសជុលក្នុងការខូចខាតឬជាជំងឺចិត្ត។ឧ.ឆ្កែយើងខាំ
គេយើងត្រូវចេញថ្លៃព្យាបាលនិងជំងឺចិត្តអោយគេ។
២កំហុសព្រហ្មទណ្ឌជាកំហុសដែលមានលក្ខណះជាមានរបួសជាស្លាកស្នាមរហូត
ដល់ការប្រមាថជីវិតឬសំលាប់ជីវិត។ក្រៅពីនេះនៅមាន​ករណីជាច្រើនទៀតដែលចាត់
ចូលបទល្មើសព្រហ្មទណ្ឌដូចជាករណីលួចប្លន់ការជួញដូរភេទ ចាប់រំលោភ លួចជាតិ...។
បទល្មើសព្រហ្មទណ្ឌតំរូវលើអ្នកប្រព្រឹត្តត្រូវតែទទួលទោសក្នុងករណីជាអនីតិជន។
បទល្មើសធ្ងន់ធ្ងរឈានដល់ការសំលាប់ជីវិតហៅថា បទឧក្រិដ្ឋ។ហើយចំពោះបទល្មើស
ណាក៏ដោយក៏អាចមានបណ្តឹងពីរយ៉ាងផ្សេងគ្នាដែរគឺបណ្តឹងអាជ្ញានិងបណ្តឹង
រដ្ឋប្បវេណី។
១បណ្តឹងអាជា្ញជាបណ្តឹងដែលមានគោលបំនងផ្តន្ទាទោសសំរាប់អំពើដែលនាំអោយ
មានការខូចខាតសណ្តាប់ធ្នាប់ និងសន្តិសុខ សាធារណះ។
២បណ្តឹងរដ្ឋប្បវេណីជាបណ្តឹងដែលមានគោលបំណងធ្វើអោយមានការជួលជុល
កំហូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណង
នេះអ្នករងគ្រោះបានទទួលសំនងជំងឺចិត្តសមល្មមនឹងកំហូចខាតដែលខ្លួនបានបាត់
បង់។ហើយតុលាការធ្វើការវិនិច្ឆ័យដោយវិធីបីយ៉ងគឺ
ចេញបញ្ជាអោយសងជំងឺចិត្តជួសជុល កំហូចខាត ឬ ស្រាយបំនុល។
រឹបអូសព្រទ្យសម្បត្តិរបស់កូនបំណុលដូចជាចលនវត្ថុនិងអចលនវត្ថុឬទ្រព្យបញ្ចាំ
ផ្សេងៗ
ដាក់ពន្ឋនាគារ។
ចំពោះនគរបាលមានសមត្ថកិច្ចចាប់ជនល្មើសដែលប្រព្រឹត្តបទល្មើសជាក់ស្តែងដូចជា
ជននោះកំពុងតែប្រព្រឹត្តបទល្មើស ឬ បទឧក្រិដ្ឋឬកំពុងរត់ដែលត្រូវគេស្រែកដេញចាប់
ប្រផាប់ប្រភីង។
ជនសង្ស័យបានត្រូវសាក្សីឬជនរងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែងដែលប្រព្រឹត្តអំពើ
ឧក្រិដ្ឋ ឬ បទល្មើសថាជា ពិរុទ្ឋជន។
ជនសង្ស័យ កំពុងរកវិធីរត់ចេញពបីកន្លែងកើតហេតុ។នៅមានត

0 comments:

Post a Comment