Sunday, August 8, 2010

ជើងឯកកីឡាបាល់បោះសាលាដុន បូស្កូ ២០១០

សាលាបច្ចេកទេសដុន បូស្កូ ក្រុងព្រះសីហនុ

ចាប់ពីខែ សីហា នេះតទៅ សាលាដុនបូស្កូ យើងខ្ញុំសូមជំរាបដំណឹងដល់លោក លោកស្រី
អោយបានជា្របថា​ សាលានឹងរៀបចំការប្រកួតនូវកីឡាបាល់បោះនេះឡើងក្នុងគោលបំណង
ដើម្បីជួយលើកស្ទួយនូវ វិស័យកីឡា អោយកាន់តែមានភាពខ្លាំងក្លាឡើងហើយក៏ដើម្បីអោយ
យុវសិស្សនៅសាលាមានឪកាសដើម្បីអោយពួកគេបានបញ្ចេញនូវ សមត្ថភាព ការបង្ហាញនូវ
សាមគ្គីភាព
ជាពិសេសចង់បញ្ជាក់អោយឃើញថាកីឡាអាចធ្វើអោយយុវជនឃ្លាតឆ្ងាយពីការ
ប្រើប្រាស់គ្រឿងញៀន...ជាដើម។


ថៃ្ងច័ន្ទទី​០៩ខែសីហា នេះ ក្រុមកីឡាករសិស្សផ្នែកទំនាក់ទំនងសង្គមប្រកួតជាមួយក្រុម

កីឡាករសិស្សផ្នែកអគ្គិសនី ដែលពេលវេលាប្រកួតប្រព្រឹត្តទៅរយះពេលមួយម៉ោង។រីឯ
លទ្ឋផលឃើថាក្រុមកីឡាករ
សិស្សផ្នែកទំនាក់ទំនងសង្គមទទួល
បានជ័យជំនះដោយ
ឈ្នះពិន្ទុ ១៦
ទល់នឹង ៥ ។ ដោយសារតែ
ក្រុមកីឡាទាំងសុទ្ឋសឹងជាជើងខ្លាំង
ដូច្នេះបានជាការយកឈ្នះពិន្ទុគ្នា
ទៅ
វិញទៅមកមានភាពពិបាកតែទោះបី
ជាយ៉ាងណាក៏យើង
នូវតែរកអ្នកដែល
ឈ្នះជុំនេះឃើញដែរ។



សំរាប់ថ្ងៃអង្គារទី១០នេះវិញ ការប្រកួតបានធ្វើ
ឡើងរវាងក្រុមកីឡាករផ្នែកមេកានិច ប៉ះនឹងក្រុម
កីឡាករផ្នែកយន្តសាស្រ្តរថយន្ត ។ក្រុមទាំងពីរនេះ
ជាក្រុមខ្លាំង ដូចគ្នា ឥឡូវពេលប៉ះគ្នាធ្វើអោយការ
ប្រកួតមានភាពទាក់ទាញដល់អ្នកទស្សនាយ៉ាង
ខ្លាំង។ក្រុមទាំងពីរនេះពេលមុនចូលការប្រកួតតែង
តែមានភាពដឺដងដាក់គ្នាទៅវិញទៅមកចំពោះការ
យកឈ្នះរៀងៗខ្លួន។ប៉ុន្តែចុងបញ្ចប់ក្រុមដែលទទួល
បានជ័យជំនះនោះបានទៅលើក្រុមកីឡាករដែលមក
ផ្នែកពីផ្នែក មេកានិច ដោយទទួលបានពិន្ទុ ១៨ ទល់
នឹង ១០ ។ ហើយក្រុមផ្នែកទំនាក់ទំនងសង្គមនឹងប៉ះ
ជាមួយក្រុមកីឡាករផ្នែកយន្តសាស្ត្ររថយន្តម្តងនៅ
ថ្ងៃស្អែកនេះ ថាតើក្រុមទាំពីរមួយណាទទួលបានជ័យ
ជំនះសូមតាមដានព័ត៌មាននៅពេលក្រោយ។



ខាងក្រោមនេះជាតារាងការប្រកួតរវាងក្រុមនីមួយៗ

0 comments:

Post a Comment