ដំណើរទស្សនកិច្ចសិក្សានៃក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម
កាលពីថៃ្ងពុធ ទី២៦ ខែឧសភានេះក្រុមនិសិ្សតផែ្នកទំនាក់ទំនងសង្គមឆ្នាំទី១នៃសាលា
បចេ្ចកទេសដុនបូស្កូខេត្តព្រះសីហនុ បានចេញដំណើរទៅទីក្រុងភ្នំពេញដើម្បីទស្សនានៅ
តាមស្ថាប័នសារព័ត៌មាននិងស្ថានីយ៍ទូរទស្សន៍។លុះដល់ថៃ្ងព្រហស្បតិ៍ក្រុមនិសិ្សត
ទាំងអស់បានបានទៅទស្សនានៅ
ស្ថាប័នសារព័ត៌មានដើមអំម្ពិល
ស្ថាប័នព័ត៌មានដើមអំម្ពិលមានទីតាំងនៅផ្លូវព្រះមុន្នីវង្សដែលនៅក្នុងវ៉ែបសាយគេស្គាល់
ថាdap-news ដែលនិពន្ឋនាយកនៅទីនោះមានឈ្មោះថា លោក សយ សុភាព។ដោយ
សារ លោកមានធុរះពួកយើងបានជួបតែអង្គនាយករងនៅទីនោះដែល លោកមានឈ្មោះថាសយសុភា។
លោកបាននិយាយរៀបរាប់យ៉ាង
ក្បោះក្បាយដល់ពួកយើងហើយ
និងធ្វើការពន្យល់ពីសារសំខាន់ នៃអ្នកសារព័ត៌មាន។ហើយលោកបានបង្ហាញទស្សនាវដ្តីមួយក្បាលដែលលោក
កំពុងតែធ្វើការរៀបចំដើម្បីធ្វើការចេញលក់តាមទីផ្សារហើយបានដាក់ឈ្មោះថា
ទស្សនាវដ្តីមរកតដែលលោកបានអញ្ជើញសិល្បះការិនីមួយចំនួនមកស្ថាប័នលោក
ផ្ទាល់ដើម្បីធ្វើការថតរូបនិងធ្វើបទសម្ភាសន៍។ហើយលោកបាននិយាយបា្រប់ទៅ
សិល្បះការិនីទាំងនោះថា”រាល់ពាក្យសម្តីដែលពួកគេនិយាយពិតជាមានសារះ
សំខាន់ខ្លាំងណាស់អាចនិយាយក្នុងលក្ខណះអំពាវនាវដល់សប្បុរជនដើម្បីរក
មូលនិធិជួយដល់កុមារកំព្រាគ្រួសារក្រីក្រជនពិការ និង អ្នករងគ្រោះធម្មជាតិ
បានទៀតផង”។មិនតែប៉ុណ្ណោះលោកបាននិយាយបន្ថែមទៀតថាទោះបីជាមាន
ពាក្យចាមរ៉ាមពីសំណាក់ទស្សនិកជនក៏ដោយក្នុងនាមយើងជាអ្នកសិល្បះត្រូវតែ
អោយតំលខ្លួនឯងជានិច្ចដោយមិនខ្លាចគេថាដូចជាឃ្លាមួយគាត់
បានលើកឡើងថា”បើដើរកាត់ភ្លៀងវារមែងតែងទទឹក” ។យ៉ាងណាមិញ
រូបគាត់ក៏ជួបនូវបញ្ហាទាំងនោះដូចតែគ្នាតែអ្វីដែលអ្នកកាសែតនិងអ្នកសិល្បះ
ធ្វើគឹដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសនិង
ដើម្បីប្រទេសជាតិ
អោយមានការរីកចំរើន។បន្ទាប់មកពួកយើង
បានទៅមើលស្ទុយឌីយោវិទ្យុ
ដើមអំម្ពិលដែលនៅទីនោះមានលោក
ម៉ា យ៉ារិទ្ឋិជានាយកគ្រប់គ្រងបានពន្យល់
រៀបរាប់ប្រាប់ពួកយើងថាក្នុងនាមយើងជាអ្នកកាសែតប្រៀបដូចជាស្ថាន
ចំលងដំណឹងដូច្នេះហើយដំណឹងមិនអាចទុកយូរអោយលើស
ពីរយះពេល២០នាទីនោះទេ។ហើយក្នុងការផ្សាយពត៌មានតាមវិទ្យុយើងមិនអាចយក
ពត៌មានតាមកាសែតទៅផ្សាយបាននោះទេពីព្រោះវាមានលក្ខណះខុសគ្នាហើយ
ពត៌មានត្រូវធ្វើការUpdateជាប្រចាំ។វិទ្យុរបស់គាត់ស្ថិតនៅក្នុងប៉ុស្តិ៍ FM 93.75Hz
ផ្សាយចេញកំរិត2kwហើយផ្សាយក្នុងមួយថៃ្ង១៨ម៉ោង។ចំពោះការចូលទស្សនា
អ្នកធ្វើការនៅទីនោះមានការរាក់ទាក់ដល់ពូកយើងយ៉ាងកក់ក្តៅព្រមទាំងពន្យល់
ប្រាប់យ៉ាងក្បោះក្បាយចំពោះការចូលទស្សនកិច្ចនៅទីនោះមានរយះពេលជិត២ម៉ោង។
ការទស្សនាស្ថានីយ៍ទូរទស្សន៍ជាតិ
នៅថៃ្ងសុក្រទី២៨ក្រុមនិសិ្សតទាំងអស់បានចួលទស្សនានៅស្ថានីយ៍ទូរទស្សន៍ជាតិ
ដែលគេស្គាល់ថាទទកដែលមានទីតាំងនៅផ្លូវ
ព្រះមុនីវង្សជិតស្ថាប័នសារព័ត៌មានដើម
អំម្ពិលហើយច្រកចូលតាមក្រសួងសារ
ព័ត៌មាន។ពេលចូលទៅដល់ពូកយើង
បានជូបលោកនូ សុវណ្ណាដែលជា
ប្រធានគ្រប់គ្រងបច្ចេកទេសឧបករណ៍
ផ្សព្វផ្សាយទាំងអស់នៅទីនោះបានធ្វើការ
ពន្យល់ដល់ពួកយើង។លោកបានបញ្ចប់ផ្នែកអនុបណ្ឌិត
ផ្នែកបច្ចេកទេសនៅប្រទេសរស្ស៊ីហើយសព្វថៃ្ងនេះលោកជាអ្នកតំលើងនូវឧបករណ៍
ប្រព័ន្ឋផ្សព្វផ្សាយទាំងអស់នៅគ្រប់ស្ថានីយ៍ទាំងអស់នៅគ្រប់ស្ថានីយ៍ទូរទស្សន៍និង
វិទ្យុ។លោកបានបង្ហាញដល់ពួកយើងនូវប្រព័ន្ឋDigital(TDMB)ដែលអាចធ្វើការភ្ជាប់
ទៅMobilephoneបាន។ពេលនោះគាត់បាននាំយើងចូលទៅមើលឧបករណ៍ជាច្រើន
ដែលទាក់ទងទៅនឹងការផ្សាយនិងចូលមើលស្ទុយឌីយោ។ចំពោះឧបករណ៍ដែលលោក
បាននាំពួកយើងទៅមើលសុទ្ឋសឹងជាឧបករណ៍ដែលប្រទេសជប៉ុនបានជួយឧបត្ថម្ភ
ហើយខ្លះទៀតបានមកពីការជួយឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា។ស្ថានីយ៍ទូរទស្សន៍ជាតិ
ធ្វើការផ្សាយនូវកំលាំង១០kwហើយមានប្រទេសចំនូន១២៦ប្រទេសដែលមើលឃើញ
ការផ្សាយ។ចំនែកបុគ្គលិកបំរើការនៅទីនោះ
មានប្រមាណជាង៤០០នាក់ហើយមានកន្លែងជាច្រើនដូចជាកន្លែងផ្សាយពត៌មានក្នុង
ប្រទេសបន្ទប់រក្សាឯកសារវីដេអូកន្លែងកំលើងរូបបន្ទប់បញ្ជាការផ្សាយបន្ទប់បញ្ជាវិទ្យុ
ទាក់ទងនិងអាគារផ្កាយរណប។នៅទីនោះមានផ្កាយរណបធំៗពីរនិងផ្កាយរណបតូចៗ
ជាច្រើនទៀត។ស្ថានីយ៍ទូរទស្សន៍កម្ពុជាធ្វើការសំខាន់ៗបីយ៉ាងគឺទីមួយផ្តោតសំខាន់ទៅ
លើថ្នាក់ដឹកនាំកំពូលដែលគិតចាប់ពីធំទៅតូច(ព្រះមហាក្សត្រនាយករដ្ឋមន្រី្តរដ្ឋសភានិង
ព្រឹទ្ឋសភានិងប្រព័ន្ឋតុលាការ...)។ទីពីរសកម្មភាពសង្គមដែលធ្វើការទាក់ទងរាល់
សកម្មភាពផេ្សងៗដែលកើតមានឡើងនៅប្រទេសមានពាក់ព័ន្ឋប្រជាជននិង
ស្ថាប័នអង្គការព្រម
ទាំងពិធីផេ្សងៗ(កាកបាទក្រហម ពិធីបុណ្យជាតិ
ពត៌មានក្នុងស្រុក បញ្ហាគ្រោះធម្មជាតិ...)។
ទីបី បញ្ហាដែលទាក់ទងនយោបាយ ក្នុងនោះ
ដូចជាការទំនាក់ទំនងការទូតជាដើម។
ចំពោះស្ទុយឌីយោវិញមានលក្ខណះធំទូលាយហើយពេលនោះពួកយើងក៏បានចូលទៅ
មើលសកម្មភាពដែលពូកគេកំពុងតែរៀបចំថតធ្វើពីធីដែលទាក់ទងទៅនិងកាកបាទក្រហម។
ចំនែកឯនៅក្នុងបន្ទប់ថតពត៌មានវិញពួកយើងបានឃើញឧបករណ៍ម្យ៉ាងមានឈ្មោះថា
Prompterហើយក៏បានជួបអ្នកយកពត៌មាននិងអ្នកអានពត៌មាន។
អ្នកធ្វើការនៅទីនោះមានការរាក់ទាក់ដល់ពួកយើងហើយក៏បានបង្ហាញបទពិសោធន៍ជា
ច្រើនដល់ពួកយើង។ហើយស្ថានីយ៍ទូរទស្សន៍ជាតិនេះបានបានដំនើរការផ្សាយនៅទីតាំង
នេះនៅឆ្នាំ១៩៨៧មកម្ល៉េះ។ចំពោះការចូលទស្សនាវិញមានរយះពេលជិត ២ ម៉ោង។
ការទស្សនាស្ថានីយ៍ទូរទស្សន៍បាយ័ន
នៅថៃ្ងសុក្រដដែលនោះបន្ទាប់ពីស្រស់
ស្រូបអាហារថ្ងៃត្រង់រួចពួកយើង
ក៏បានបន្តដំនើរទៅកាន់ស្ថានីយ៍
ទូរទស្សន៍បាយ័ដែលមានទីតាំង
នៅច្បារអំពៅ។ពេលទៅដល់ទី
នោះពួកគេក៏បានទទួលពួកយើង
យ៉ាងរាក់ទាក់ហើយ
លោកនូវអៀនរ៉ានជាប្រធាន
បច្ចេកទេសនៅទីនោះបានមកជួយណែនាំពួកយើង
រាល់អ្វីៗដែលមានទាំងអស់នៅក្នុងស្ថានីយ៍បាយ័នអោយពួកយើងបានស្គាល់។
គាត់បាននិយាយថាស្ថានីយ៍បាយ័នផ្សាយក្នុងកំរិតកំលាំង
10kwជាត្រង់ស៊ីស្ទ័រហើយមានប្រទេសជាង ៣០នៅអាស៊ីនេះអាចមើលឃើញ។
ចំពោះសំភារះវិញបាននាំចូលពីប្រទេសអង់គេ្លស
និងប្រទេសជប៉ុន។ចំពោះការបញ្ជូនពត៌មានផ្សេងៗអោយគ្នាទៅវិញទៅមកតាមរយះ
Networkហើយការផ្សាយតាមរយះ Server។ពួកយើងបានចូលទៅកន្លែងគេផ្សាយ
និងកន្លែងដែលគេផ្សាយនិងចូលកន្លែង
ដែលគេកាត់ត។
ចំពោះកម្មវិធី
កាត់តគេមិនប្រើកម្មវិធី
SonyVegas ដូចយើងនោះ
ទេ។ផ្ទុយទៅវិញគេប្រើនូវ
កម្មវិធីAdobe Premiere Pro។ហើយជាពិសេសបានចូលទៅក្នុងស្ទុយឌីយោដែល
គេកំពុងធ្វើការផ្សាយពត៌មាននិងការថតនូវកម្មវិធីស្នាមញញឹមនៃវប្បធម៌។
រួចហើយក៏ចូលទៅមើលឆាកប្រគុំតន្រ្តីដែលមានទីធ្លាធំទូលាយហើយ
លោកនូអៀនរ៉ានបានមានប្រសាសន៍ថា”ការចូលមកទស្សនាការប្រគុំ
តន្រ្តីប្រដាល់និងកម្មវិធីផេ្សងៗទៀតមិនមានការលក់សំបុត្រយកប្រាក់ឡើយ”។
ពួកយើងបានទស្សនានៅទីនោះអស់រយះពេលជាង ២ម៉ោង។ សូមអរគុណ !
0 comments:
Post a Comment