Thursday, August 12, 2010

ស្វែងយល់ពីច្បាប់ចរាចរណ៍

សុក្រទី១៣ខែសីហា
បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបានក្លាយជាសញ្ញាចម្បង
និងជាការព្រួយបារម្ភ
ធំបំផុតរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកជាគ្រោះថ្នាក់ដ៏ធំបំផុតមួយក្នុងចំនោមគ្រោះថ្នាក់ដ៏ទៃៗ។
ច្បាប់ចរាចរណ៍ផ្លូវគោកគឺសំដៅធានាអោយមានសុវត្ថិភាពនៅក្នុងពេលធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ
គ្រប់រូប ដែលប្រើបា្រស់ផ្លូវសាធារណះនៅទូទាំងប្រទេស។ដូច្នេះហើយបានជានៅថ្ងៃនេះសាលាបច្ចេក
ទេសដុន បូស្កូ ខេត្តព្រះសីហនុ បានលើកយកពីច្បាប់ចរាចរណ៍មកធ្វើការបង្រៀនដល់សិស្សានុសិស្ស
គ្រប់ផ្នែកទាំងអស់ ដើម្បីជាគន្លឹះខ្លះៗក្នុងការបំផ្លឺផ្លូវដល់ពួកគេបានយល់និងអាចជៀសវាងពីការមាន
គ្រោះថ្នាក់ចរាចរណ៍។
ការបង្រៀនច្បាប់ចរាចរណ៍នេះបានប្រព្រឹត្តទៅនៅវេលាម៉ោង​ ៧:៥០ដល់៩:០០ព្រឹកនេះ
ដែលធ្វើការ
បង្រៀនដោយលោកគ្រូ ឡេង សុធា ដែលជាប្រធានចាត់ការក្នុងផ្នែករថយន្ត។លោកបានធ្វើការ
ពន្យល់ដល់សិស្សទាំងអស់ពីចំនុច
សំខាន់ៗដែលធ្វើអោយសិស្សទាំង
អស់អាចមានភាពងាយស្រួលក្នុង
ការចងចាំនិងអាចយកទៅប្រើប្រាស់
នៅពេលធ្វើការបើកបរ។គាត់បានធ្វើ
ការពន្យល់ពីផ្លាកសញ្ញាចរាចរណ៍និង បង្ហាញពីរូបភាពដែលទាក់ទងទៅនឹង
មូល
ហេតុដែលធ្វើអោយមានគ្រោះ
ថ្នាក់ចរាចរណ៍កើតមានឡើង។ពេល
នោះគាត់បានលើកយក
ចំនុចសំខាន់
មួយថា ការធ្វើចរាចរណ៍គឺត្រូវផ្តោតទៅ
លើ អ្នកបើកបរ យាន្តយន្ត និង​ ផ្លូវ ។
ពេលជិតចប់លោកគ្រូបានអោយសិស្សទាំងអស់ចំពោះអ្នកដែលមានចំងល់ធ្វើការសួរសំនួរជា
ច្រើន។លុះមកដល់ម៉ោង ៩:០០ ការបង្រៀនក៏ពីច្បាប់ចរាចរណ៍ក៏បានមកដល់ទីបញ្ចប់។

0 comments:

Post a Comment