Monday, May 17, 2010

អធិរាជសំលេងមាស

លោក ស៊ិន​ ស៊ីសាមុត ជាអ្នកចំរៀងដ៏ល្បីឈ្មោះមួយរូបក្នុង

អតីតកាល។លោកត្រូវបានគេប្រសិទ្ឋនាមថា

​​ អធិរាជសំលេងមាស ​​​​​ក្នុងសម័យរាស្រ្តនិយមនិងក្នុងសម័យសាធារណ:ខ្មែរ។ ​​​

លោកមានកូន៤នាក់ស្រីម្នាក់ប្រុស៣នាក់។
លោកកើតនៅឆ្នាំ១៩៣២នៅស្រុកស្ទឹងត្រែងខេត្តស្ទឹងត្រែង។

កាលពីកុមារភាពកុមារស៊ិន ស៊ីសាមុតបានចូលសិក្សានៅសាលាបឋមសិក្សាក្នុង

ខេត្តស្ទឹងត្រែង។ក្រោយមកលោកប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិរូច

ប្រលងចូលធ្វើការ។ក្រោយមកលោកបានចូលរៀនច្បាប់គ្រូពេទ្យបឋម

(គិលានុបដ្ឋាក)។ពេលបញ្ចប់ការសិក្សាលោកបានចូលបំរើការនៅមន្ទីរពេទ្យធំ

ក្រោយមកនៅមន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ។នៅពេលសំរាកពីការងារលោក

តែងច្រៀងលេងបំបាក់ការអត់ផ្សុក។ចំរៀងរបស់លោកបានធ្វើអោយអ្នកជំងឺមានចិត្ត

រីករាយនិងបានស្រាកស្រាន្តពីការឈឺចាប់ខ្លះៗ។បន្ទាប់មកលោកស៊ិន ស៊ីសាមុត

បានចូលច្រៀងជាមួយក្រុមភេ្លងសម័យមួយវង់។ដោយសារលោកច្រៀងពីរោះសម្តេច

ព្រះមហាក្សត្រីយានីព្រះកុសមនារីរត្នរ៍បានរាជានុញ្ញាតអោយលោកចូលច្រៀងក្នុង

ព្រះបរមរាជវាំងជាមួយក្រុមភេ្លងព្រះរាជទ្រព្យ។ព្រះអង្គទ្រង់បានប្រទានកិត្តិយស

លោកជាអ្នកចំរៀងលេខ ១។លោកស៊ិន ស៊ីសាមុត មិនត្រឹមតែជាអ្នកចំរៀងដ៏ល្បី

ឈ្មោះប៉ុណ្ណោះទេតែលោកជាអ្នកនិពន្ឋបទភ្លេងនិងទំនុកច្រៀងទៀតផង។លោកបាន

តែងនិពន្ឋបទចំរៀងប្រហែលពី៦០%ទៅ ៧០% នៃចំរៀងរបស់លោកនិងចំរៀងដោយ

ខ្លួនឯង។

លោក ស៊ិន ស៊ីសាមុត បានទទួលមរណះភាពនៅក្នងរបបកម្ពុជាប្រជាធិបតេយ្យ។



0 comments:

Post a Comment