ចំពោះបញ្ហាសេដ្ឋកិច្ចសកលនិយកម្មត្រូវបានលើកឡើងទាក់ទងទៅនឹងប្រទេស
អភិវឌ្ឍ និង កំពុងអភិវឌ្ឍ។តែនៅពេលនេះខ្ញុំនិងអោយនិយមន័យទៅលើប្រទេស
អភិវឌ្ឍគឺប្រទេសដែលមានការរីកចំរើនខាងផ្នែកឧស្សាហកម្មជាប្រទេសជឿនលឿន
និងអភិវឌ្ឍផ្នែកសេដ្ឋកិច្ច។ឧទាហរណ៍ សហរដ្ឋអាមេរិក ជប៉ុន បារាំង ...-ល-។
ចំនែកប្រទេសកំពុងអភិវឌ្ឍជាប្រទេសដែលមានខឿនសេដ្ឋកិច្ចអន់ថយហើយកំពុងតែ
ខិតខំប្រឹងប្រែងស្តារវិស័យសេដ្ឋកិច្ចនិងកំពុងធ្វើការអភិវឌ្ឍឈានឡើង។
ឧ.ប្រទេសកម្ពុជា។
ពាក្យថា សេដ្ឋកិច្ចគឺជាការសិក្សាអំពីវិធីយុទ្ឋសាស្រ្តរបៀបប្រើប្រាស់ធនធានដើម្បីបំពេញ
បំនងគ្មានព្រំដែនរបស់មនុស្ស ដែលមានប្រព័ន្ឋទាក់ទងទៅនឹងប្រព័ន្ឋផលិតកម្ម
(សេដ្ឋកិច្ចនិងឧស្សាហកម្ម)ប្រព័ន្ឋបែងចែក(ផ្នែកពាណិជ្ជកម្ម)និងប្រព័ន្ឋប្រើប្រាស់ទំនិញ
សេដ្ឋកិច្ច(ផ្នែកអតិផិជន ផ្នែកគមនាគមន៍និងដឹកជញ្ជូន)។ចំនែកឯធនធានសេដ្ឋកិច្ចវិញ
សំដៅទៅលើវត្ថុទាំងឡាយដែលប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចដើម្បីផលិតទំនិញនិងសេវា
នានាដូចជាធនធានធម្មជាតិ :រ៉ែ ដី សត្វ រុក្ខជាតិ ទឹក ខ្យល់ និងសេវាសំអាតសំណល់
ពុលដែលមាននៅក្នុងធម្មជាតិនិងក្នុងសង្គម។ម៉្យាងវិញទៀតពាក្យថាសកលនិយកម្មគឺ
ជារឺជាតិដំនើរការមួយដែលផ្តើមអោយប្រទេសនានាក្នុងពិភពលោកផ្លាស់ប្តូរបែបបទក្នុង
ទំនាក់ទំនងផលិតកម្មនិងបំរើបំរាស់ផលិតករ។ហើយបញ្ហាសេដ្ឋកិច្ចសកលនិយកម្មបាន
ធ្វើអោយប្រទេសអភិវឌ្ឍទទួលគុណសម្បត្តិដូចជាមានសមត្ថភាពខាងហិរញ្ញវត្ថុទទួល
បានផ្នែកបច្ចេកទេសអាចបង្កើតធនធានមនុស្ស ផលិតផលបច្ចេកទេសកំចីទុន -ល-។
តែផ្ទុយទៅវិញប្រទេសកំពុងអភិវឌ្ឍទទួលរងនូវគុណវិបត្តិដូចជាទទួលនូវទំនិញដែល
ជិតហួសកំនត់ការប្រើប្រាស់ទទួលទំនិញដែលកកស្ទះលក់មិនចេញយកមកលក់
ឡាយឡុងក្នុងតំលៃថោកដើម្បីបន្ឋូរការកកស្ទះរឺអាចប្រមូលទុនរំលោះមួយចំនួន។
ប្រទេសកំពុងអភិវឌ្ឍស្ថិតនៅក្រោមឥទ្ឋិពលនៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍ។សូមអរគុណ!
0 comments:
Post a Comment