Saturday, December 4, 2010

ពិធីទទួលស្វាគមន៍ពុក បូស្កូ

រាជធានីភ្នំពេញ៖ នៅសាលាដុន
បូស្កូភ្នំពេញថ្មីនាថ្ងៃទី១ដល់៤
ខែធ្នូមានប្រារព្ឋពិធីស្វាគមន៍
ព្រះសពសន្តយ៉ូហានបូស្កូដែល
បាន​ដង្ហែរជុំវិញប្រទេសកម្ពុជា។
លោកឪពុកកើតនៅថ្ងៃទី ១៦
សីហា ឆ្នាំ ១៨១៥ ហើយបាន
ទទួលមរណះភាព ថ្ងៃទី៣១ខែមករាឆ្នាំ១៨៨៨នៅ ទីក្រុងទូរិន ប្រទេសអ៊ីតាលី។
លោកឪពុកជាមនុស្សដែលចូលចិត្តយុវជន​​ក្រីក្រ និងគេបោះបង់ចោល ដើម្បី
ធ្វើការអប់រំដល់ពួកគេអោយមានវិជ្ជាជីវះ ទៅថ្ងៃអនាគត។ដោយឡែកលោក
បានចូលមកប្រទេសកម្ពុជា​ នៅអំឡុង ទសវត្ស ១៩៨០ ដែលជាពេលវេលា
មួយខ្មែរជួបវិបត្តិ និង សោកនាដកម្មជាច្រើន ។លោកបានកសាងសាលារៀន
ដំបូងនៅជំរុំភៀសខ្លួន ទល់ដែនថៃ ដែលសព្វថ្ងៃនេះ ជាទីក្រុងប៉ោយប៉ែត ដែល
ច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ ។លុះក្រោយៗមក លោកបានកសាងសាលារៀន
ជាច្រើន មាននៅតាមបណ្តាខេត្តក្រុងដូចជា ភ្នំពេញ បាត់ដំប​ង ក្រុងព្រះសីហនុ
កែប ជាដើម។ បណ្តាយុវជន និង យុវនារី ដែលកូនៗរបស់លោកបានមកទទួល
លោកយ៉ាងគគ្រឹកគគ្រេង នៅសាលាដុន បូស្កូ ភ្នំពេញថ្មី ។តាំងពីពេលព្រឹករហូត
ដល់ពេលយប់នឹងទាបភ្លឺ​កូនៗរបស់លោកបាននៅក្បែរលោកគ្រប់ពេលវេលា
ដោយការចៀងចំរៀង និង អធិដ្ឋាន និង មានការប្រកួតបាល់ទាត់មិត្តភាពដើម្បី
ជាការសំដែងភាពសប្បាយរីករាយ ទៅកាន់លោកឪពុក មកកាន់ប្រទេសកម្ពុជា។
លុះចូលដល់ថ្ងៃទី ៣ ជាថ្ងៃពិសេស ដែលមានឯកឧត្តម អ៊ឹម សិធី ជាមន្ត្រី ក្រសួង
អប់រំ យុវជននិង កីឡា បានចូលរួមជាអធិបតីភាព ក្នុងអង្គពិធីនោះ។ មិនតែប៉ុណ្ណោះ
លោកក៏បានថ្លែងក្នុងសន្ទរកថា ដោយពាក្យសំដីថ្លែងអំណរគុណចំពោះលោក ឪពុក
បូស្កូ ដែលបានខិតខំយកចិត្តទុកដាក់ជួយដល់យុវជន យុវនារី កម្ពុជា តាំងពី ប្រទេស
កម្ពុជា ជួបសង្គ្រាមមកម្ល៉េះ​។ ហើយលោកក៏បានបន្ថែមទៀតថា មិត្តល្អជាមិត្តដែលចេះ
ជួយគ្នាក្នុងគ្រាជួបការលំបាកមិនមែន ពេលមានបាននោះទេ ហេតុនេះហើយ លោក
ពិតជាសរសើរចំពោះលោកឪពុកបូស្កូ​ ដោយចិត្តស្មោះនូវការជួយក្នុងវិស័យអប់រំ ក៏
ដូចជាអប់រំប្រៀនប្រដៅយុវជនអោយក្លាយជាពលរដ្ឋល្អដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា។