ប្រជាជនខ្មែរគោរពព្រះពុទ្ឋសាសនា
តាំងពីយូរលង់ណាស់មកហើយ
ព្រោះសាសនានេះអោយតំលៃទៅ
លើមនុស្សនិងទង្វើរបស់មនុស្ស។
ប្រជាជនបានកសាងកន្លែងសក្ការះបូជាព្រះពុទ្ឋសាសនាដូចជា វត្តអារាម ព្រះវិហារ
ចេតិយនិងកន្លែងផេ្សងៗទៀតសំរាប់តំកល់ព្រះពុទ្ឋរូប។ព្រះពុទ្ឋដឹកនាំមនុស្សអោយ
មានទឹកចិត្តល្អមិនបៀតបៀនគ្នា។នេះជាផ្លូវឆ្ពោះទៅកាន់សេចក្តីសុខចំរើនរុងរឿង
ក្នុងពេលបច្ចុប្បន្ននិងអនាគត។ព្រះពុទ្ឋសាសនាតំរង់ទិសមនុស្សអោយរស់នៅក្នុង
ក្របខណ្ឌវិន័យសីលធម៌មនុស្សធម៌ ចេះស្រលាញ់ ចេះអាណិតអាសូរគ្នាជួយគ្នាទៅ
វិញទៅមកនិងមិនប្រមាថជីវិតមនុស្សសត្វ។បើមនុស្សម្នាក់ៗប្រព្រឹត្តអំពើល្អហើយ
ចៀសវាងអំពើអាក្រក់សង្គមជាតិមនុស្សជាតិមិនប្រឈមមុខនិងអំពើឃោរឃៅកាប់
សំលាប់គ្នាឡើយហើយពិភពលោកយើងទាំងមូលនិងមានសន្តិភាព។មនុស្សគ្រប់រូប
នៅលើពិភពលោកយើងនេះមិនថាមាន រឺ ក្រ សុទ្ឋតែបា្រថ្នាចង់រស់នៅក្នុងសេចក្តីសុខ
សន្តិភាពជាដរាប។ប្រជាជនដែលរស់នៅលើទឹកដីកម្ពុជាយើងក៏ចង់រស់នៅក្នុងភាព
សុខសាន្តមិនខុសពីប្រជាជននានាលើសកលលោកដែរ។ដូចនេះហើយប្រជាជន
យើងច្រើនគោរពបូជាព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។ប៉ុន្តែគ្រប់ជនជាតិដែល
រស់នៅលើទឹកដីកម្ពុជាមានសិទ្ឋិគោរពសាសនារបស់ខ្លួនពេញចិត្ត។ទោះបីជាយើង
កាន់ជំនឿសាសនាខុសគ្នាក៏ដោយក៏យើងមិនត្រូវបន្តុះបង្អាប់សាសនាដ៏ទៃឡើយ។
ផ្ទុយទៅវិញយើងត្រូវចេះអាធ្យាស្រ័យគ្នារួមសាមគ្គីគ្នាទើបប្រទេសយើងទទូលបាន
សេចក្តីសុខសន្តិភាពជានិរន្តរ៍។
0 comments:
Post a Comment